គម្រោង​ពេល​វេលា​នៅ​ក្នុង​យុទ្ធសាស្ត្រ​

គម្រោងពេលវេលានៅក្នុងយុទ្ធសាស្ត្រ, ដំណាក់កាល និងយុទ្ធនាការនានា ក្នុងការតស៊ូរបស់អ្នក

ផែនការយុទ្ធសាស្ត្រគួរតែកំណត់គម្រោងពេលវេលាប្រាកដប្រជា ហើយនិងលំដាប់នៃដំណាក់កាលនិងយុទ្ធនាការនានាដែលឆ្លងកាត់ការគិតដិតដល់ ដើម្បីឱ្យការតស៊ូអាចរក្សាការរីកចម្រើនទៅមុខឆ្ពោះទៅកាន់គោលបំណងយុទ្ធសាស្ត្រ។ ធ្វើដូច្នេះនឹងអាចកាត់បន្ថយហានិភ័យបង្កមកពីតារាងពេលវេលាដែលមិនច្បាស់លាស់ (រួមមានលទ្ធភាពដែលប្រជាជននឹងឆាប់ស្រន់សម្ទុះជាមួយនឹងយុទ្ធសាស្ត្រនេះ ហើយគាំទ្រឱ្យបោះបង់ចោល) ហើយនិងគ្រោះថ្នាក់ពីការបង្ក្រាបភ្លាមៗនិងមិនសមាមាត្រ។ មានចំណុចមួយចំនួនដែលត្រូវពិចារណានៅក្នុងការធ្វើផែនការអំពីដំណាក់កាលនៃការតស៊ូដោយអហិង្សា។

១. គម្រោងពេលវេលាសមរម្យសម្រាប់យុទ្ធសាស្ត្រ ព្រមទាំងចំនួន, ប្រភេទ និងកំលុងពេលនៃដំណាក់កាលរបស់វា គេគួរតែសម្រេចចិត្តយោលទៅតាមការវាស់ស្ទង់ប្រាកដប្រជាមួយអំពីឆន្ទៈនិងអំណាចដែលមានស្រាប់របស់បណ្តាញសកម្មជនរបស់អ្នក ធៀបនឹងពួកឥស្សរជនដែលជាគូប្រជែងរបស់អ្នក។

២. ដោយសារការតស៊ូដោយអហិង្សាផ្អែកទៅលើការចូលរួមរបស់ប្រជាជនសាមញ្ញ គេគួរគិតគូរបង្កើតទាំងយុទ្ធនាការអហិង្សានិងកម្មវិធីស្ថាបនាក្នុងរបៀបដែលលើកទឹកចិត្តប្រជាពលរដ្ឋថ្មី ឱ្យចូលរួមកាន់តែសកម្មនៅក្នុងកំលុងពេលនៃដំណាក់កាលនីមួយៗ នៃការតស៊ូ។ ឧ. ដំណាក់កាលដំបូងគួរតែបញ្ចូលកិច្ចការងាយៗដែលអ្នករាល់គ្នាអាចធ្វើបាន។

៣. នៅក្នុងការធ្វើផែនការអំពីដំណាក់កាលនានានៃការតស៊ូដោយអហិង្សា គេគួរគិតគូរដោយប្រុងប្រយត្នអំពីចំនួន, ប្រភេទ និងកំលុងពេលនៃដំណាក់កាលរបស់យុទ្ធនាការដោយឡែកនីមួយៗដែលគេគួរតែដាក់ផែនការដើម្បីសម្រេចគោលដៅយុទ្ធសាស្ត្រដែលបានកំណត់ពីមុន។

៤. គេគួររចនាដំណាក់កាលនានា ដើម្បីធ្វើឱ្យការគាំទ្រគោលនយោបាយរបស់ពួកឥស្សរជនដែលជាគូប្រជែងរបស់អ្នក ធ្លាក់ចុះ ដោយយោលទៅតាមលំដាប់ប្រាកដប្រជានៅក្នុងយុទ្ធសាស្ត្រ ហើយនិងដើម្បីឱ្យកម្រិតអតិបរមានៃយុទ្ធសាស្ត្រ មិនត្រូវបានមិនទៅដល់មុនកាលកំណត់និងមិនចេញមកដោយមិនចាំបាច់។

ប្រភពឯកសារ:

https://nonviolentliberationstrategy.wordpress.com/strategywheel/strategic-timeframe/

 

Advertisements