ការ​ប្រុង​ប្រៀប​ទុក​ជា​មុន

ចលនាតស៊ូដោយអហិង្សាកាន់តែមានប្រសិទ្ធភាព ប្រសិនបើវាត្រូវបានរៀបចំទុកជាមុន ដែលការព្រៀងទុកមុននេះអនុវត្តទាំងក្នុងន័យយុទ្ធសាស្ត្រនិងតាក់ទិច។ ឧ. តើអ្នកមានបានដឹងទេថា សិស្សសាលា ១៨ នាក់ ដែលត្រូវបានគេស្គាល់ថាជា កងអរុណរះ (Arun Tukdi: Sunrise Unit) បានធ្វើដំណើរទៅមុនក្បួនដង្ហែទៅច្រោះអំបិលដឹកនាំដោយ គន្ធី ដើម្បីជួយអ្នកភូមិរៀបចំទទួលភ្ញៀវ ត្រៀមកន្លែងសម្រាប់ចម្អិនអាហារ ទទួលទានដំណេក បន់ស្រន់ និងជួយជីកដីធ្វើបង្គន់ធម្មជាតិ?ពួកអ្នកធ្វើដំណើរទៅមុនដែលស្ទើរតែត្រូវបានគេបំភ្លេចចោលនេះ មិនមែនត្រឹមតែសំខាន់ខ្លាំងចំពោះការសន្សំសំចៃពេលនិងធនធានសម្រាប់ក្បួនដង្ហែនោះទេ ថែមទាំងបានបម្រុងទុកអ្នកដង្ហែ ក្នុងករណីក្រុមអ្នកដង្ហែខាងដើមត្រូវបានចាប់ខ្លួនផងដែរ។

ការប្រុងប្រៀបទុកជាមុនពាក់ព័ន្ធនឹងចំណុចនានា រួមមាន ចំណុចមួយចំនួន ត្រូវបានយកទៅពិភាក្សានៅអត្ថបទផ្សេងនៅក្នុងគម្រោងនេះ។ បន្ថែមពីលើនេះ វាគួរតែរាប់បញ្ចូលដូចតទៅ៖

១. ការស្រាវជ្រាវដែលរចនាឡើងដើម្បីយល់ដឹងពីរចនាសម្ព័ន្ធអំណាចនៅក្នុងសង្គមនានារបស់ គូប្រជែង ឱ្យបានកាន់តែពេញលេញ។

២. ការធ្វើកម្មវិធីអប់រំនានារចនាឡើងដើម្បីបង្រៀនសកម្មជននានាអំពីប្រវត្តិនិងទ្រឹស្តីនៃការតស៊ូដោយអហិង្សា ហើយនិងផ្តល់ព័ត៌មានទៅមជ្ឈដ្ឋានសាធារណៈឱ្យបានកាន់តែទូលំទូលាយអំពីបញ្ហាដែលអាចហុចផលអាក្រក់នៅក្នុងទំនាស់។;

៣. ឱកាសសម្រាប់ប្រជាជនក្នុងការទទួលបានជំនឿជាក់ទៅលើការតស៊ូដោយអហិង្សា តាមរយៈការចូលរួមនៅក្នុងការធ្វើសកម្មភាពអហិង្សា។

៤. ទាក់ទងជាមុនជាមួយក្រុមសាមគ្គី  និងបណ្តាញនៅមូលដ្ឋាន ទាំងក្នុងស្រុកនិងខាងក្រៅ។

៥. ការផ្លាស់ប្តូរជាបន្តបន្ទាប់ទៅកាន់រចនាសម្ពន្ធសង្គមដែលពឹងផ្អែកលើខ្លួនឯង រូមមាន ជាឧទាហរណ៍ ប្រព័ន្ធទំនាក់ទំនង។

ប្រភពឯកសារ:

https://nonviolentliberationstrategy.wordpress.com/strategywheel/preparations/

 

 

Advertisements