គោល​បំណង​នយោបាយ​

ដើម្បីតម្រែតម្រង់យុទ្ធសាស្ត្រទាំងមូលរបស់អ្នក, [ត្រូវ]កំណត់គោលបំណងនយោបាយនៃការការពារ[ដោយអហិង្សា] ឬការតស៊ូរំដោះប្រទេសរបស់អ្នក។

គោលបំណងនយោបាយនៅក្នុងយុទ្ធសាស្ត្ររបស់អ្នកគឺជាសំណេរឬសេចក្តីថ្លែងអំពី ‘អ្វីដែលអ្នកចង់បាន’ មានលក្ខណៈច្បាស់លាស់និងសាមញ្ញ

គោលបំណងនយោបាយផ្អែកទៅលើយុទ្ធសាស្ត្ររបស់អ្នក; វាប្រាប់ប្រជាជនអំពីអ្វីដែលអ្នកយកចិត្តទុកដាក់លើ ដើម្បីអាចកត់សម្គាល់បានច្បាស់លាស់នូវសម្ពន្ធមិត្ត, គូប្រជែង និងភាគីទីបី។ គោលបំណងនយោបាយរបស់អ្នកគឺជាសំណេរអំពីអ្វីដែលនឹងសម្រេចបាន នៅពេលដែលអនុវត្តយុទ្ធសាស្ត្ររបស់អ្នកបានជោគជ័យ។

ខាងក្រោមគឺជាគំរូមូលដ្ឋានចំនួន ៤ អំពីគោលបំណងនយោបាយ៖

៙ការពារ [តំបន់ឬប្រទេសរបស់អ្នក] ប្រឆាំងនឹងររដ្ឋប្រហារនយោបាយឬរដ្ឋប្រហារយោធា។

៙ការពារ [តំបន់ឬប្រទេសរបស់អ្នក] ប្រឆាំងនឹងការឈ្លានពានពីយោធាបរទេស។

៙ដំឡើងអង្គភាពឬរដ្ឋឯករាជ្យ ដោយដករដ្ឋបរទេសដែលកាន់កាប់នោះចេញ។

៙ដំឡើងរដ្ឋប្រជាធិបតេយ្យ [នៅក្នុងប្រទេសរបស់អ្នក] ដោយដករបបផ្តាច់ការចេញ។

នៅពេលដែលអ្នកសម្រេចយកគោលបំណងនយោបាយណាមួយនៅក្នុងយុទ្ធសាស្ត្ររបស់អ្នកច្បាស់លាស់ហើយ ដែលគោលបំណងនោះអាចឆ្លុះបញ្ចាំងពីទស្សនៈ ដែលផ្តល់អត្ថន័យពិតប្រាកដដល់ការការពារប្រជាជនទាំងមូល ដោយប្រើប្រាស់ភាសារបស់ប្រជាជនមូលដ្ឋានជាលាយលក្សណ៍អក្សរនិង, សរសេរគោលបំណងនយោបាយនេះ ពោលគឺអ្វីដែលអ្នកចង់បាន ទៅក្នុង ‘ឯកសារអំពីយុទ្ធសាស្ត្រការពារ/រំដោះ របស់អ្នក’ ដែលអាចទាញយកពីទំព័រ គោលបំណងយុទ្ធសាស្ត្រ (Strategic Aims)។

ក្នុងការអនុវត្តផ្ទាល់, គោលបំណងនយោបាយរបស់អ្នកគួរតែបោះផ្សាយជាសាធារណៈនៅក្នុងទម្រង់ជាកម្មវិធីនយោបាយ ឬបញ្ជីអំពីការទាមទារនានា។

ការទាមទារដែលមានលក្ខណៈជាក់លាក់ទាំងនោះ មានភាពចាំបាច់ជាខ្លាំង ហើយគួរតែត្រូវបានរៀបចំទៅតាមលក្ខណវិនិច្ឆ័យ ៥ យ៉ាង៖

១. ការទាមទារត្រូវតែមានលក្ខណៈរូបិយ ច្បាស់លាស់ ជាក់ស្តែង, ងាយយល់ និង ‘ស្ថិតនៅក្នុងអំណាចរបស់គូប្រជែងក្នុងការផ្តល់ឱ្យ’។
២. ការទាមទារទាំងនោះគួរតែឆ្លុះបញ្ចាំងពីតម្រូវការរបស់ប្រជាជនដែលចូលរួមនៅក្នុងយុទ្ធនាការ ដើម្បីអាចកៀងគរការគាំទ្រទូលំទូលាយសម្រាប់ការតស៊ូ។
៣. ការទាមទារទាំងនោះគួរតែបញ្ចូលការសន្យាជាក់លាក់ថាបំពេញតម្រូវការរបស់គូប្រជែងផងដែរ។
៤. ការទាមទារគួរតែទម្លាយពីចំណុចខ្សោយផ្នែកសីលធម៌នានានៅក្នុងឋានៈរបស់គូប្រជែង។៥. ការទាមទារទាំងនោះគួរតែស្នើឱ្យមានបម្រែបម្រួលជាវិជ្ជមានច្បាស់លាស់ (អាស្រ័យទៅលើការពិតនៅក្នុងគោលបំណងនយោបាយ) មិនមែនតែជារូបភាពនិមិត្តរូបនោះទេ។

សេចក្តីពន្យល់ពិស្តារអំពីចំណុចនីមួយៗខាងលើ អាចរកបាននៅក្នុងសៀវភៅរបស់អ្នកនិពន្ធផ្ទាល់ The Strategy of Nonviolent Defense: A Gandhian Approach (យុទ្ធសាស្ត្រការពារដោយអហិង្សា: ទ្រឹស្តីរបស់មហាត្មា គន្ធី)

នៅពេលដែលអ្នកកំណត់ពីគោលបំណងនយោបាយរបស់អ្នករួចហើយ, ខ្ញុំណែនាំឱ្យអ្នកចូលទៅកាន់ចំណុច ‘ការវាយតម្លៃ’ នៅត្រង់មាតិកានៅចំហៀងនៃទំព័រ ហើយអ្នកធ្វើការងារទៅតាមលំដាប់ចុះក្រោយតាមបញ្ជីមាតិកានោះ រហូតដល់យុទ្ធសាស្ត្ររបស់អ្នកត្រូវបានបង្កើតបានពេញលេញ។

ប្រភពឯកសារ https://nonviolentliberationstrategy.wordpress.com/strategywheel/political-purpose/

Advertisements