កម្មវិធី​ស្ថាបនា​

គន្ធីចំណាយជាច្រើនឆ្នាំក្នុងជីវិតរបស់លោក ធ្វើដំណើរជំរុញឥណ្ឌាបង្រៀនពីកម្មវិធីស្ថាបនារបស់លោក ដែលគេដឹងឮតិចជាងការតស៊ូដោយអហិង្សារយៈពេល ៣០ឆ្នាំ ដែលលោកធ្វើជាមេដឹកនាំក្នុងការតស៊ូរំដោះឥណ្ឌាពីអាណានិគមអង្លេស។

នេះក៏ព្រោះការការពារដោយអហិង្សាឬការតស៊ូរំដោះប្រទេស ដែលមានប្រសិទ្ធភាពមួយ ទាមទារការការពារគុណប្រយោជន៍ដែលដណ្តើមបានពីមុនផង ហើយចុងក្រោយទាមទារការកសាងជីវិតរបស់បុគ្គលនៅក្នុងវិស័យឯកជន វិស័យសង្គម សេដ្ឋកិច្ច បរិស្ថាន និងនយោបាយផងដែរ។ ជាចាំបាច់ ប្រការនេះទាមទារកត្តាពីរយ៉ាង ដែលចំណុចទាំងពីរនេះមានសារៈសំខាន់សម្រាប់ការបង្កើតសង្គមដែលគ្មានអំពើហិង្សា។ ផែនការយុទ្ធសាស្ត្រគួរតែកត់សម្គាល់អំពីរបៀបដែលគេអាចសម្រេចគោលដៅនេះ៖

១. សម្រាប់បុគ្គល វាទាមទារឱ្យមានការបង្កើន ‘អំណាចពីខាងក្នុងខ្លួន’ តាមរយៈការបង្កើតអត្តសញ្ញាណផ្ទាល់ខ្លួន, ការពឹងផ្អែកលើខ្លួនឯង និងភាពគ្មានការភ័យខ្លាច (ដែលចំណុចទាំងអស់នេះទំនងជាត្រូវការការព្យាបាលផ្លូវចិត្ត ក្នុងកម្រិតមួយចំនួន ឬអាចនិយាយថាកម្រិតច្រើនទៀតផង)៖ ដើម្បីស្វែងយល់ពីរបៀបដែលមនុស្សពេញវ័យអាចព្យាបាលក្មេងៗឱ្យសម្រចបានលទ្ធផលនេះ និងលុបបំបាត់តម្រូវការអំពីការព្យាបាលនេះនៅថ្ងៃអនាគត, សូមអានអត្ថបទ ‘ការសន្យារបស់ខ្ញុំចំពោះក្មេងៗ’

២. សម្រាប់សហគមន៍, វាទាមទារការបង្កើតដំណើរការសង្គមនានានិងរចនាសម្ពន្ធថ្មីជាច្រើន ដែលបង្កើនការចូលរួមក្នុងវិស័យនយោបាយ, ភាពចម្រុះនៃវប្បធម៌, ការពឹងផ្អែកលើខ្លួនឯងក្នុងវិស័យសេដ្ឋកិច្ច និងលំនឹងបរិស្ថាន។ សម្រាប់គន្ធី ការតស៊ូដោយអហិង្សាត្រូវតែបង្កើនអំណាចនិងរំដោះទាំងបុគ្គលនីមួយៗនិងសហគមន៍ក្នុងស្រុក បើពុំនោះទេ គុណប្រយោជន៍នយោបាយណាមួយសម្រាប់សង្គមជាតិគឺគ្មានខ្លឹមសារនិងមានអត្ថន័យតិចតួចណាស់។

.

ហេតុនេះ ទន្ទឹមនឹងការតស៊ូរបស់អ្នកអាចផ្តោតលើកត្តាងាយៗរបស់បុគ្គល សហគមន៍ ការកសាងជាតិ នៅពេលដំណាលគ្នា, អ្នកនឹងយល់កាន់តែច្បាស់អំពីអ្វីដែលចាំបាច់ ពីអត្ថបទមានចំណងជើងថា គម្រោងហ្វ្លេមទ្រីដើម្បីសង្គ្រោះជីវិតនៅលើផែនដី ដែលពន្យល់ពីរបៀបដែលអ្នកអាចទទួលរ៉ាប់រងធ្វើកិច្ចការពីរ ដែលត្រូវបានជ្រើសរើសខាងលើ ហើយស្របពេលនោះក៏ផ្តើមពិនិត្យដោះស្រាយវិបត្តិ (រួមមានវិបត្តិអាកាសធាតុ) ផងដែរ។

ប្រភពឯកសារ:

https://nonviolentliberationstrategy.wordpress.com/strategywheel/constructive-program/

 

Advertisements