ទំនាក់​ទំនង​

ផែនការយុទ្ធសាស្ត្រគួរកំណត់ប្រភេទនៃប្រព័ន្ធទំនាក់ទំនងនានានិងរបៀបនៃការទាក់ទងដែលគេនឹងប្រើប្រាស់ផ្ទៃក្នុង ជាមួយនឹងគូប្រជែងនិងជាមួយនឹងភាគីទីបី។

ទំនាក់ទំនងផ្ទៃក្នុងមានភាពចាំបាច់ក្នុងការផ្តល់ដំណើររឿងដែលកំពុងបន្តនៅក្នុងទំនាស់, រាយការណ៍អំពីប្រតិកម្មទៅនឹងដំណើររឿង, ផ្តល់ការវិភាគអំពីព្រឹត្តិការណ៍នយោបាយនានា, ដាក់ផែនការ អនុវត្ត និងបន្តវាយតម្លៃអំពីការតស៊ូដោយអហិង្សា, បញ្ចេញគំនិតទាក់ទងនឹងតាក់ទិចឱ្យគេដឹង ហើយនិងជួយរក្សាទឹកចិត្តនិងវិន័យ[របស់ក្រុម]ផងដែរ។

ទំនាក់ទំនងជាមួយនឹងគូប្រជែង អាចកើតឡើងនៅបីកម្រិត៖ ទាក់ទងដោយផ្ទាល់ជាមួយនឹងឥស្សរជនដែលជាគូប្រជែង, ទាក់ទងជាមួយនឹងមន្ត្រីនានានិងសម្ពន្ធមិត្តនានារបស់ពួកគេនោះ (រួមមានប៉ូលីសរបស់រដ្ឋ), ហើយនិងទាក់ទងជាមួយនឹងប្រជាជននៅក្នុងក្រុមអ្នកគាំទ្រក្នុងស្រុករបស់ឥស្សរជននោះ។ ការទាក់ទងនេះគួរតែមានលក្ខណៈវិជ្ជមាននិងគួរតែពាក់ព័ន្ធនឹងការស្តាប់ខ្លួនឯង រួមមានការទទួលស្គាល់អារម្មណ៍ ព្រមទាំងធាតុផ្សំនានាទាក់ទងនឹងការអប់រំ។ យោលទៅតាមតម្រូវការការទទួលស្គាល់និងការគោរពដែលមិនកាត់ផ្តាច់បាន[របស់មនុស្ស] អន្តរកម្មនានាដែលបញ្ជាក់ឱ្យឃើញពីភាពថ្លៃថ្នូរនិងតម្លៃនៃបុគ្គល ទំនងជាអាចបញ្ចុះបញ្ចូលពួកគេឱ្យពិចារណាពីព័ត៌មានផ្សេងទៀត និង ចុងក្រោយបំផុត គឺប្រជែងនឹងភាពស្របច្បាប់នៃតួនាទីរបស់ពួកគេនៅក្នុងទំនាស់។

 

ទំនាក់ទំនងជាមួយនឹងភាគីទីបី គួរតែសង្កត់ធ្ងន់អំពីលក្ខណៈអហិង្សានៃការតស៊ូរបស់អ្នក ហើយរួមបញ្ចូលការពិភាក្សាអំពីរបៀបដែលភាគីទីបីទាំងនេះអាចធ្វើសកម្មភាពរួមគ្នា។ ទំនាក់ទំនងជាមួយនឹងគូប្រជែងនិងភាគីទីបីគឺជាធាតុផ្សំសំខាន់នៅក្នុងការតស៊ូដោយអហិង្សា។ ទំនាក់ទំនងដែលមានប្រសិទ្ធភាពអាចកែប្រែឆន្ទៈរបស់គូប្រជែងក្នុងការបន្តបង្កបញ្ហា ហើយអាចកាត់បន្ថយការប្តេជ្ញារបស់មន្ត្រីនិងប៉ូលីសរដ្ឋចំពោះឥស្សរជននោះ, ថែមទាំងអាចបន្ទាបការគាំទ្រពីក្រុមអ្នកគាំទ្រក្នុងស្រុករបស់ពួកគេ ហើយនិងអាចបន្ទាបការគាំទ្រពីឥស្សរជនដែលជាសម្ពន្ធមិត្តរបស់ពួកគេទៀតផង។ ទោះបីវាមិនឱ្យផលភ្លាមៗក៏ដោយ ទំនាក់ទំនងល្អនឹងជួយសម្រួល នៅពេលដែលដំណើរការដោះស្រាយបញ្ហា (ដែលរចនាឡើងដើម្បីបំពេញតម្រូវការគ្រប់ភាគីនៅក្នុងទំនាស់)ចាប់ផ្តើមកើតឡើងនៅដំណាក់កាលចុងក្រោយ។ និយាយការពិតរាល់ការសន្ទនាទាំងប៉ុន្មានមានភាពចាំបាច់ចំពោះដំណើរការបង្កើតសេចក្តីទុកចិត្ត ជាពិសេស ដោយហេតុថាគេពិបាកបញ្ចៀសទស្សនៈយល់ច្រលំ។

គេគួរកត់សម្គាល់អំពីភាពគួរឱ្យជឿទុកចិត្តបាននៃប្រភពទំនាក់ទំនងនិងភាពច្បាស់លាស់នៃខ្លឹមសាររបស់វា ថាមានសារៈសំខាន់ខ្លាំងជាងមធ្យោបាយទំនាក់ទំនងទៅទៀត ថ្វីបើក្នុងបរិបទខ្លះ សុវត្ថិភាពនៃមធ្យោបាយទាំងនេះមានសារៈសំខាន់គួរឱ្យពិចារណាដែរក៏ដោយ។ ថ្មីៗនេះ មានការយកចិត្តទុកដាក់ខ្លាំងទៅលើបណ្តាញសង្គម ដូចជា ហ្វេសប៊ុក និង ថ្វីតធើរ ប្រើប្រាស់ជាមធ្យោបាយទំនាក់ទំនងនៅក្នុងការតស៊ូដោយអហិង្សា។ ទន្ទឹមនឹងបណ្តាញសង្គមទាំងនេះពិតជាបង្កើនភាពងាយស្រួលក្នុងការទាក់ទងគ្នានៅក្នុងបរិបទទាំងនោះ ដែលពួកឥស្សរជនមិនទាន់អាចលុបបំបាត់ឬគ្រប់គ្រងបណ្តាញទាំងនោះ ការពិតដែលមិនអាចប្រកែកបានគឺថាការតស៊ូដោយអហិង្សានៅពាសពេញប្រវត្តិសាស្ត្របានប្រើប្រាស់មធ្យោបាយទំនាក់ទំនងសំបូរបែប កាលពីមុនៗបានយ៉ាងល្អ។ បញ្ជាក់ម្តងទៀត ភាពពិតប្រាកដនៃប្រភពនិងភាពច្បាស់លាស់នៃខ្លឹមសារ ហើយអាចរាប់ទាំងសុវត្ថិភាពរបស់វា គឺជាទិដ្ឋភាពចាំបាច់នៃទំនាក់ទំនង។

ប្រភពឯកសារ: https://nonviolentliberationstrategy.wordpress.com/strategywheel/communications/

 

Advertisements