ការវាស់​​ស្ទង់​

ពាក្យ «យុទ្ធសាស្ត្រ» សំដៅដល់សកម្មភាពបន្តបន្ទាប់ មានផែនការ (រួមមាន យុទ្ធនាការ)ដែលត្រូវបានរចនាឡើងដើម្បីសម្រេចគោលបំណងយុទ្ធសាស្ត្រពីរ ។ [១. គោលដៅយុទ្ធសាស្ត្រនៃការការពារ៖ ពង្រឹងអំណាចនិងឆន្ទៈរបស់ប្រជាជនទាំងមូល ដើម្បីប្រឆាំងនឹងការវាយប្រហារយោធា ដោយកៀងគរក្រុមសង្គមគន្លឹះ។ ២. គោលបំណងយុទ្ធសាស្ត្រនៃការទប់ទល់នឹងការវាយប្រហារ៖ កែប្រែឆន្ទៈរបស់គូប្រជែងនិងកាត់បន្ថយដោយកែប្រែឆន្ទៈរបស់ក្រុមសង្គមគន្លឹះដែលគាំទ្រការវាយប្រហារយោធានោះ។ ]

ផែនការយុទ្ធសាស្ត្រតម្រូវឱ្យការវាស់ស្ទង់ច្បាស់លាស់និងគ្រប់ជ្រុងទាំងផ្នែកនយោបាយនិងផ្នែកយុទ្ធសាស្ត្រ (ថ្វីត្បិតតែការវាយតម្លៃដែលនៅតែបន្ត នឹងជំរុញឱ្យការកែលម្អការវាយតម្លៃនេះ នៅពេលព័ត៌មានថ្មីលេចឡើងនៅកំលុងពេលអនុវត្តយុទ្ធសាស្ត្រនោះក៏ដោយ)។

សំខាន់បំផុត ការវាស់ស្ទង់ផ្នែកនយោបាយនិងយុទ្ធសាស្ត្រត្រូវការកត្តា ៤ យ៉ាង៖

១. ចំណេះដឹងអំពីសេចក្តីលម្អិតសំខាន់ៗនៃបញ្ហា ដែលជាចំណុចផ្តោតនៃគោលបំណងនយោបាយរបស់អ្នក (ឧ. ហេតុអ្វីបានជាវាកើតឡើង? តើនរណាជាអ្នកទទួលបានផលប្រយោជន៍ពីវា? តើពួកគេទទួលបានផលប្រយោជន៍ដោយរបៀបណា? តើនរណាជាអ្នកត្រូវបានគេកេងចំណេញ?)។

២. ការវិភាគតាមរចនាសម្ពន្ធ និងការយល់ដឹងពីមូលហេតុនានានៅពីក្រោយវា រួមមាន ការដឹងអំពីឥទ្ធិពលផ្នែកវប្បធម៌និងផ្លូវអារម្មណ៍ដែលមាននៅក្នុងគំនិតរបស់បុគ្គលទាំងនោះ (និងអង្គការស្ថាប័នរបស់ពួកគេ) ដែលចូលរួមប្រព្រឹត្តអំពើបង្កវិនាសកម្ម (ឧ. ហេតុអ្វីបានជាបុគ្គលនិងស្ថាប័នពាក់ព័ន្ធទាំងនោះមានអារម្មណ៍ថាត្រូវបានញុះញង់និងជឿថាពួកគេមានសិទ្ធិចូលឈ្លានពាន, វាយយក, បញ្ជា, ឬក៏កាន់កាប់ប្រទេសរបស់អ្នក?)។

៣. ការវាស់ស្ទង់ស្ថានភាពនយោបាយបច្ចុប្បន្ន ទាំងក្នុងតំបន់និងនៅលើពិភពលោក ដោយផ្សារភ្ជាប់នឹងបញ្ហារបស់អ្នក (ឧ. តើគូប្រជែងរបស់អ្នកនិងសម្ពន្ធមិត្តនានារបស់ពួកគេមានអំណាចប៉ុណ្ណា បើធៀបនឹងក្រុមសកម្មជនរបស់អ្នកនិងសម្ពន្ធមិត្តនានារបស់ក្រុមអ្នក? តើអាកប្បកិរិយារបស់ភាគីទីបីមានសភាពយ៉ាងណាដែរ?)។

៤. ការវិនិច្ឆ័យជាបន្តបន្តាប់អំពីអ្វីដែលនឹងអាចទៅរួចនៅក្នុងពេលវេលាផ្សេងៗគ្នា នៅគ្រប់ដំណាក់កាលនៃយុទ្ធនាការរបស់អ្នក បន្ទាប់ពីពិចារណាពីកត្តាទាំងបីខាងលើ។ ‘ខាំច្រើនជាងបរិមាណដែលអាចទំពារ’ គឺគ្មានន័យនោះទេ!

វិធីសាមញ្ញបំផុតក្នុងការបង្កើតការវាស់ស្ទង់ទាំងទិដ្ឋភាពនយោបាយនិងទិដ្ឋភាពយុទ្ធសាស្ត្រសម្រាប់យុទ្ធនាការរបស់អ្នកគឺស្នើសមាជិកនានានៅក្នុងក្រុមរបស់អ្នកឱ្យស្រាវជ្រាវរកចម្លើយនានាដែលចាំបាច់ដើម្បីអាចបំពេញដ្យាក្រាម*នេះ (ដែលត្រូវបានប្រើប្រាស់ទូលំទូលាយដោយសកម្មជនអហិង្សា)។

*សូមចុចអាន រង្វង់យុទ្ធសាស្ត្រអហិង្សានៅទំព័រខាងលើ

ប្រភពឯកសារ៖

https://nonviolentliberationstrategy.wordpress.com/strategywheel/assessment/

Advertisements