រង្វង់​យុទ្ធសាស្ត្រ​អហិង្សា​

nonviolent-strategy-wheel-large-picture-kh

បើចង់ឱ្យចលនាការពារដោយអហិង្សាឬការតស៊ូរំដោះរបស់អ្នកមានប្រសិទ្ធភាព វាទាមទារឱ្យការតម្រង់ទិសនៃយុទ្ធសាស្ត្រដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយល្អ។ ជាលទ្ធផល ចំណុចនេះទាមទារផែនការយុទ្ធសាស្ត្រដែលត្រូវបានតាក់តែងឡើងដោយឆ្លងកាត់ការត្រិះរិះម៉ត់ចត់។ គេអាចរៀបចំផែនការនេះ ដោយប្រើប្រាស់គម្រោងយុទ្ធសាស្ត្រ ដែលមានរាយជាគោលៗនៅក្នុងរង្វង់យុទ្ធសាស្ត្រអហិង្សា  ក្នុងនោះបានកត់សម្គាល់ធាតុផ្សំចំនួន ១២ចំណុច។ អ្នកអាចរៀនពីរបៀបក្នុងការកំណត់/រៀបចំផែនការទៅតាមចំណុចនីមួយៗនៃយុទ្ធសាស្ត្រអហិង្សារបស់អ្នក ដោយចុចលើមាតិកានៅពីចំហៀងនៃទំព័រ។

អ្នកនិពន្ធបានបញ្ចូលឯកសារពិគ្រោះ (និងតំណភ្ជាប់ លីង) នៅកន្លែងសមរម្យក្នុងអត្ថបទ ទៅក្នុងឧបករណ៍យុទ្ធសាស្ត្រ ដែលអ្នកអាចប្រើប្រាស់ជាជំនួយ ហើយអ្នកនិពន្ធក៏បានកំណត់ (និងផ្តល់ជូនតំណភ្ជាប់) នៅទីដែលករណីសិក្សាមានប្រយោជន៍ជាពិសេស។

នៅពេលដែលអ្នកបានយល់អំពីធាតុផ្សំនីមួយៗក្នុងយុទ្ធសាស្ត្រ ដែលបង្ហាញក្នុងរូបភាពរង្វង់យុទ្ធសាស្ត្រអហិង្សាហើយ (ដែលអាចទាញយកបាន) អ្នកនិពន្ធណែនាំឱ្យអ្នកចូលទៅកាន់តំណភ្ជាប់ មានចំណងជើងថា គោលបំណងនយោបាយ នៅចំហៀងនៃទំព័រ។

Advertisements