អត្ថបទ​

មានអត្ថបទពិសេសជាច្រើនអំពីឥទ្ធិភាពនានាសកម្មភាពអហិង្សា។ ខ្ញុំបានជ្រើសរើសយកអត្ថបទមួយចំនួនដោយយកចិត្តទុកដាក់ ពីព្រោះពួកវាបានពន្យល់និង/ឬបង្ហាញអំពីចំណុចសំខាន់អំពីយុទ្ធសាស្ត្រអហិង្សា។ បើអ្នកចុចនៅលើតំណភ្ជាប់ខាងក្រោម អ្នកនឹងអាចចូលអាន (និងទាញយក)  អត្ថបទជាក់លាក់ណាមួយបាន។

 

១. ‘ទ្រឹស្តី អំណាចកើតពីការយល់ព្រមធ្វើតាមដែលត្រូវបានកែលម្អ’អត្ថបទនេះពន្យល់និងបង្ហាញយ៉ាងសាមញ្ញអំពីទ្រឹស្តីអំណាចកើតចេញពីការយល់ព្រមធ្វើតាម និងពន្យល់ពីមូលហេតុដែលវានៅខ្វះចន្លោះនៅក្នុងពិភពលោកបច្ចុប្បន្នដែលពោរពេញដោយអំណាចចក្រពត្តិវាតទីនិយម។ អត្ថបទនេះក៏ពន្យល់និងបង្ហាញផងដែរអំពី ទ្រឹស្តីអំណាចកើតចេញពីការយល់ព្រមធ្វើតាម ដដែលនេះ ដែលត្រូវបានកែលម្អចំណុចខ្វះខាត ហើយកត់សម្គាល់អំពីសារៈសំខាន់នៃយុទ្ធសាស្ត្រអហិង្សាដែលមានប្រសិទ្ធភាព។

 

២. វត្ថុបំណងនយោបាយនិងគោលដៅយុទ្ធសាស្ត្រនៃសកម្មភាពអហិង្សា អត្ថបទនេះពន្យល់អំពីភាពខុសគ្នាដ៏សំខាន់មួយដែលសឹងតែមិនសូវមានអ្នកចែកដាច់ រវាងគោលបំណងនយោបាយនិងគោលដៅយុទ្ធសាស្ត្រនៃសកម្មភាពអហិង្សាណាមួយ។

 

៣. ‘សកម្មភាពរបស់សកម្មជននិងប៉ូលីស’ ពន្យល់អំពីប្រភេទទំនាក់ទំនងដែលសមរម្យរវាងសកម្មជននិងកម្លាំងយោធា/ប៉ូលីសរបស់គូប្រជែងដែលមានអំណាច។

 

៤. របៀបដែលសកម្មជនអាចរៀបចំការប្រជុំជាមួយក្រុមប៉ូលីស

ពន្យល់អំពីររបៀបរៀបចំការប្រជុំចែករំលែកព័ត៌មានទៅវិញទៅមករវាងក្រុមសកម្មជននិងក្រុមប៉ូលីស ដែលអនុវត្តដូចគ្នាចំពោះកម្លាំងយោធា។

 

៥. ‘កិច្ចព្រមព្រៀងជាមួយនឹងប៉ូលីសនិងការគំរាមកំហែង៖ តើសកម្មជនអហិង្សាគួរឆ្លើយតបដោយរបៀបណា?’’ ពន្យល់ពីរបៀបឆ្លើយតបទៅកាន់ប៉ូលីស/យោធានិងការគំរាមកំហែងនានា។

 

៦. ‘តើខ្ញុំគួរឱ្យគេចាប់ខ្លួនឬទេ?’ នឹងផ្តល់មេរៀនជាច្រើនដល់សកម្មជនអហិង្សាអំពីចម្លើយទៅនឹងសំណួរដែលគេឧស្សាហ៍សួរ។

 

៧. សកម្មភាពអហិង្សា៖ កាត់បន្ថយហានិភ័យនៃការបង្ក្រាបដោយហិង្សា ពន្យល់អំពីរបៀបធ្វើផែនការនិងអនុវត្តសកម្មភាពអហិង្សារបស់អ្នក បើអ្នករំពឹងទុកអំពីការបង្ក្រាបធ្ងន់ធ្ងរពីយោធាឬ/និងប៉ូលីស ប៉ុន្តែនៅតែចង់ជំនះបន្តសកម្មភាពអហិង្សាណាមួយទៅមុខទៀត។

 

៨. ‘តាក់ទិចធ្វើសកម្មភាពអហិង្សាទាំង១៩៨’ គឺជាឯកសារទាញចេញពីស្នាដៃរបស់លោក ជីន ហ្សាប វិទ្យាសាស្ត្រនយោបាយអំពីសកម្មភាពអហិង្សា ភាគ ២៖ វិធីធ្វើសកម្មភាពអហិង្សា។ វាគឺជាបញ្ជីលម្អិតអំពីតាក់ទិចអហិង្សាដែលធ្លាប់បានកើតឡើងនិងអាចយកមកប្រើប្រាស់នៅក្នុងការការពារដោយអហិង្សាឬនៅក្នុងចលនារំដោះ។ ខ្ញុំបានបញ្ចូលរូបភាពពីចលនាតស៊ូដោយអហិង្សាជាច្រើនខុសៗគ្នានៅទូទាំងពិភពលោកផងដែរ។

ប្រភពឯកសារ: https://nonviolentliberationstrategy.wordpress.com/articles/

Advertisements